កិច្ចប្រជុំផ្ទៃក្នុង របស់នាយកដ្ឋាន ដោយមានការចូលរួមពី លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ លោក លោកស្រីអនុប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ នៃនាយកដ្ឋានបុគ្គលិក
នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកប្រធាននាយកដ្ឋានបុគ្គលិក បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង របស់នាយកដ្ឋាន ដោយមានការចូលរួមពី លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ លោក លោកស្រីអនុប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ នៃនាយកដ្ឋានបុគ្គលិក ក្នុងគោលបំណង ពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍភាព និងដោះស្រាយបញ្ហាប្រឈមក្នុងការអនុវត្តការងារប្រចាំថ្ងៃ ផែនការ សកម្មភាព ទាំងការងារកែទម្រង់ និងក្រៅការងារកែទម្រង់ត្រីមាសទី៣ ព្រមទាំងពិភាក្សាលើការរៀបចំផែនការការងារកែទម្រង់ និងក្រៅការងារកែទម្រង់ឆ្នាំ២០២៤ របស់នាយកដ្ឋានឱ្យប្រព្រឹត្តទៅដោយរលូន និងប្រសិទ្ធភាពនាពេលខាងមុខ។
ព័ត៌មានទាក់ទង